Zlatan Ibrahimovic ប្រកាសចូលនិវត្ត

ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអ៊ែត Zlatan Ibrahimovic ប្រកាសចូលនិវត្តពីវិស័យបាល់ទាត់។ ការប្រកាសរបស់ខ្សែប្រយុទ្ធវ័យ៤១ឆ្នាំរូបនេះ ធ្វើឡើងនាការប្រកួតរវាងក្រុម AC Milan ដែលយកឈ្នះលើក្រុម Hellas Verona ដោយលទ្ធផល៣-១ នាទឹកដី San Siro ក្នុងទីក្រុង Milan នៅថ្ងៃទី៥ មិថុនា។

ការចងចាំ និងអនុស្សារីយ៍ រួមទាំងក្តីរំភើប រំជួលចិត្តជាច្រើន នៅក្នុងពហុកីឡដ្ឋាននេះ។ នៅពេលខ្ញុំមកកាន់ទីនេះលើកទី១ អ្នកទាំងអស់គ្នា បានផ្ដល់ក្តីសប្បាយរីករាយ មកឱ្យរូបខ្ញុំ។ នៅពេលខ្ញុំ មកកាន់ទីនេះ ជាលើកទី២ អ្នកទាំងអស់គ្នា បានផ្ដល់ក្តីស្រលាញ់មកឱ្យខ្ញុំ»។ Zlatan Ibrahimovic បានថ្លែងបែបនេះ ទៅកាន់ប្រធានក្លិប ក្រុមការងារ មិត្តរួមក្រុម និងអ្នកគាំទ្រខ្លួន នៅក្នុងពហុកីឡដ្ឋាន San Siro ទឹកដី AC Milan ។

ក្នុងអាជីពបាល់ទាត់នេះ ខ្សែប្រយុទ្ធវ័យ៤១ឆ្នាំរូបនេះ រកបាន៥១១គ្រាប់ និងជួយក្លិប៤ ឈ្នះពានជាច្រើននៅក្នុងលីគ និងក្របខណ្ឌនានា ។ ក្រៅពី AC Milan មានដូចជា Barcelona , Paris Saint-German និង Ajax ជាដើម។

សម្រាប់ជម្រើសជាតិស៊ុយអែតវិញ Zlatan Ibrahimovic ជាកីឡាករស៊ុតបញ្ជូលទីច្រើនជាងគេ ដោយរកបាន៦២គ្រាប់ ក្នុងការបង្ហាញខ្លួន១២១ ប្រកួត។អានព័ត៌មានកីឡាបាល់ទាត់ប្រចាំថ្ងៃ

ข่าวล่าสุด Last News

EFL-Championship
EFL Championship 2023/2024៖ ចំណាត់ថ្នាក់ កាលវិភាគ និងលទ្ធផលនៃជុំទី 39
Arsenal,-Liverpool-or-Manchester-City-win
Arsenal, Liverpool, និង Man City អ្នកណាជាអ្នកគ្រងជើងឯក Premier League?
Tonali
FA ចោទប្រកាន់ Tonali របស់ Newcastle ពីបទ បំពានច្បាប់ភ្នាល់របស់សមាគមន៍
for-ten-Hag-at-Manchester-United
Erik ten Hag នៅមានឳកាសសម្រាប់បន្ដនៅ Manchester United ដោយរងចាំលទ្ធផលពីរខែទៀត
Guardiola
លោក Guardiola មានគោលដៅក្នុងការនាំយកខ្សែបម្រើជួរមុខរបស់ Newcastle មកកាន់ Man City
Luis-Diaz's-father
Luis Diaz ត្រូវបានចាប់អារម្មណ៍ដោយក្លឹបនៅ La Liga
Luis-Rubiales
អតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ Luis Rubiales ត្រូវបានចោទប្រកាន់ពីបទ ថើបដោយគ្មានការអនុញ្ញាត និងត្រូវបានកាត់ទោសជាប់ពន្ធធនាគារ 2 ឆ្នាំកន្លះ
Lionel-Messi
Lionel Messi ធ្លាប់ពិចារណាចូលនិវត្តន៍មុនការប្រកួតបាល់ទាត់ពិភពលោក 2022