ក្រុម Burn X Flash រំពឹង​ដណ្តើម​បាន​លទ្ធផល​ល្អពី​​​ការ​ប្រកួត​កីឡា E-Sports លើក​ដំបូង​​ នៅរុស្ស៊ី

ភ្នំពេញ៖ ដោយ​ទទួល​បានការ​អនុញ្ញាត​ពីសហព័ន្ធ​កីឡាអេឡិចត្រូនិក​កម្ពុជា ​​ក្រុម Burn X Flash នឹងត្រូវ​​ធ្វើ​ដំណើរ​ទៅកាន់ទីក្រុងកាហ្សានប្រទេសរុស្ស៊ីនា​ថ្ងៃទី​២២ ខែកុម្ភៈ ​ខាង​មុខ​នេះ ដើម្បី​ចូល​រួម​ការ​ប្រកួត​កីឡាអេឡិច​ត្រូនិក (E-Sports) ដ៏​ធំ​មួយ​ឈ្មោះ​ថា Games of The Future 2024 នៅ​ទី​នោះហើយក្រុមតំណាង​ឱ្យ​កម្ពុជា​មួយ​​នេះ ​មាន​ក្ដីរំពឹងយ៉ាងមុតមាំ​ថានឹង​​ប្រជែង​ដណ្តើម​​បាន​​​លទ្ធផល​ល្អ​ជូន​ជាតិ​មាតុ​ភូមិ។

នៅ​ក្នុងជំនួបជាមួយអ្នកគាំទ្រនៅរោងកុន Prime Cineplex កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈកន្លងមក​​ លោក Lee Xin​ ប្រធាន​ក្រុម Burn X Flash ​​បាន​និយាយ​ថា៖ «ពួក​យើង​បាន​ត្រៀម​ខ្លួន​ ១០០​ ភាគ​រយ ​ហើយដោយ​​យើងបាន​ហ្វឹកហាត់ ​​និងសិក្សា​ពី​​​ការ​ប្រកួត​នេះ​បាន​ច្រើនហើយ​តាម​រយៈ​​សមត្ថ​ភាពនិងការ​សិក្សា​ពី​ក្រុមផ្សេងៗ​ទៀតដែល​​បានចូល​រួម​ក្នុង​ព្រឹត្តិការណ៍នេះយើងសង្ឃឹម​ថា យើង​នឹង​ទទួល​បាន​លទ្ធផល​ល្អគឺ​អាច​នឹង​ឈាន​ទៅដល់​​ការប្រកួត ​៤ ​ក្រុម​ចុងក្រោយ (Top4)»។

សម្រាប់​ការចូល​រួមការប្រកួត Games of The Future 2024 ជា​លើក​ដំបូង​នៅ​ប្រទេសរុស្ស៊ី​នេះ​ក្រុម Burn X Flash ​នឹង​​ត្រូវ​ប្រកួតប្រជែង​លើវិញ្ញាសា Mobile Legend: Bang Bang ដែលជា​វិញ្ញាសា​មួយក្នុងចំណោម​វិញ្ញាសា​ប្រកួត​ទាំង​១៦ ដែល​ត្រូវបាន​ដាក់​ឱ្យ​ប្រកួតដោយ​មាន​ប្រាក់​រង្វាន់សរុប​រហូតដល់ ​២៥ លានដុល្លារអាមេរិក

ហើយ​ព្រឹត្តិការណ៍​នេះនឹង​ចាប់​​ផ្តើម​​ពី​ថ្ងៃទី​២១ ខែកុម្ភៈ រហូត​ដល់​ថ្ងៃទី​៣ ខែមីនា។អានព័ត៌មានកីឡាថ្មីៗ

ข่าวล่าสุด Last News

Plymouth1-0-Leicester
ក្តីសង្ឃឹម Leicester សម្រាប់ការឡើងទៅកាន់ក្របខ័ណ្ឌ Premier League ដោយស្វ័យប្រវត្តិបានធ្លាក់ចុះ
Chelsea-injury
Chelsea ត្រូវប្រកួតទល់និង Everton ក្នុងក្របខ័ណ្ឌ Premier League ជាមួយនិងបញ្ហារបួសកីឡាករ
Kevin-De-Bruyne
អវត្តមាន De Bruyne ក្នុងការប្រកួតរវាង Man City ជាមួយ Real Madrid ដោយសារការពុលអាហារ
Mainoo
កីឡាករ Kobbie Mainoo របស់ Man Utd និយាយថាគាត់រៀនសូត្រច្រើនពី Casemiro
Sean-Dyche
Sean Dyche បានជំរុញឱ្យ Everton "ប្រឹងរួមគ្នា" បន្ទាប់ពីការកាត់ពិន្ទុជាលើកទីពីរក្នុងរដូវកាលនេះ
FIFA-ban-Tanzanian
ក្រុមជើងឯកលីគកំពូលតង់ហ្សានី យុវជនអាហ្វ្រិក (ហៅម្យ៉ាងទៀតថា យ៉ានហ្គា) ត្រូវបានហាមមិនឱ្យចុះហត្ថលេខាលើកីឡាករថ្មី
Fenerbahce
Fenerbahce នឹងត្រូវបង់ប្រាក់ចំនួន 115,000 អឺរ៉ូដល់សហព័ន្ធ បន្ទាប់ពីដើរចេញពីទីលាន
ONIC-PH-excited-instead-of-MPL-PH
ONIC PH រំភើបជំនួស MPL PH រដូវកាលទី 13 សប្តាហ៍ទី 4 វគ្គជម្រុះ អេកូ និង AP Bren