ក្លិបបាល់ទាត់ម៉ិកស៊ិកមួយចុះបញ្ជីផ្សារភាគហ៊ុនរកលុយជួសជុលកីឡដ្ឋានត្រៀម World Cup 2026

Club America នឹងក្លាយជាក្លិបបាល់ទាត់ម៉ិកស៊ិកដំបូងគេដែលត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុន ជាមួយ​ប្រាក់មួយចំនួនដែលរៃអង្គាសបានពីការលក់ផ្សារហ៊ុន នឹងទុកសម្រាប់ការជួសជុលកីឡដ្ឋាន Azteca នៅមុនការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ (FIFA World Cup 2026) លើទឹកដីរបស់ខ្លួន។

ក្រុមដែលមានមូលដ្ឋាននៅទីក្រុងម៉ិកស៊ិកនឹងត្រូវចុះបញ្ជីនៅផ្សារហ៊ុនម៉ិកស៊ិក (BMV) ក្រោមឈ្មោះក្រុមហ៊ុន Ollamani ដែលគ្រប់គ្រងប្រតិបត្តិការរបស់ក្លិប កីឡដ្ឋាន និងអាជីវកម្មផ្សេងទៀត​ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Grupo Televisa។

ភាគហ៊ុននឹងមានតម្លៃដំបូង ២.៥៩ប៉េសូម៉ិកស៊ិក (ប្រហាក់ប្រហែល ០.១៥ដុល្លារ) ដែលជាតម្លៃទាបបំផុតមួយនៅក្នុងទីផ្សារភាគហ៊ុនព័ត៌មានកីឡាថ្មីៗប្រចាំថ្ងៃ

នេះបើយោងតាម BMV នៅក្នុងយុទ្ធសាស្រ្តរបស់ Grupo Televisa ដើម្បីរកហិរញ្ញប្បទានពី ១៥០ដល់១៦០លានដុល្លារ សម្រាប់ការជួសជុលកីឡដ្ឋាននេះ។

Club America ដែលជាក្លិបជោគជ័យបំផុតរបស់ម៉ិកស៊ិក និងជាម្ចាស់ជើងឯក គឺជាក្រុមបាល់ទាត់ដែលមានតម្លៃបំផុតទី១០ នៅអាមេរិកឡាទីន។

យោងតាមបញ្ជីឈ្មោះ Forbes កាលពីឆ្នាំមុន ជាមួយនឹងតម្លៃ ២៥៦.១លានដុល្លារអាមេរិក រួមទាំងកីឡដ្ឋានផងដែរ។

កីឡដ្ឋានដែលសាងសង់រួចរាល់នៅឆ្នាំ១៩៦៦ និងមានកៅអីផ្ទុកទស្សនិកជន ៨៣,២៦៤នាក់មួយនេះ គឺជាកីឡដ្ឋានដំបូងគេដែលធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រចំនួនពីរដង ក្នុងឆ្នាំ១៩៧០ ដោយពេលនោះ លើកពានដោយកីឡាកររបស់ប្រេស៊ីល លោក Pele និងលើកទី២ ក្នុងឆ្នាំ១៩៨៦ លើកពានដោយអាហ្សង់ទីន Diego Maradona។

ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ នឹងត្រូវធ្វើជាម្ចាស់ផ្ទះរួមគ្នាដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅទីក្រុង East Rutherford រដ្ឋ New Jersey។

កីឡដ្ឋាន Azteca នឹងរៀបចំការប្រកួតបើកឆាក ការប្រកួតវគ្គចែកពូលចំនួន២ ផ្សេងទៀត មួយប្រកួតក្នុងវគ្គជម្រុះដំបូង និងមួយប្រកួតក្នុងវគ្គ ១៦ក្រុមចុងក្រោយ៕

ข่าวล่าสุด Last News

English-Premier-League
ការប្រកួតក្នុងក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍ សម្រាប់សប្ដាហ៍ទី៣៣
Plymouth1-0-Leicester
ក្តីសង្ឃឹម Leicester សម្រាប់ការឡើងទៅកាន់ក្របខ័ណ្ឌ Premier League ដោយស្វ័យប្រវត្តិបានធ្លាក់ចុះ
Chelsea-injury
Chelsea ត្រូវប្រកួតទល់និង Everton ក្នុងក្របខ័ណ្ឌ Premier League ជាមួយនិងបញ្ហារបួសកីឡាករ
Kevin-De-Bruyne
អវត្តមាន De Bruyne ក្នុងការប្រកួតរវាង Man City ជាមួយ Real Madrid ដោយសារការពុលអាហារ
Mainoo
កីឡាករ Kobbie Mainoo របស់ Man Utd និយាយថាគាត់រៀនសូត្រច្រើនពី Casemiro
Sean-Dyche
Sean Dyche បានជំរុញឱ្យ Everton "ប្រឹងរួមគ្នា" បន្ទាប់ពីការកាត់ពិន្ទុជាលើកទីពីរក្នុងរដូវកាលនេះ
FIFA-ban-Tanzanian
ក្រុមជើងឯកលីគកំពូលតង់ហ្សានី យុវជនអាហ្វ្រិក (ហៅម្យ៉ាងទៀតថា យ៉ានហ្គា) ត្រូវបានហាមមិនឱ្យចុះហត្ថលេខាលើកីឡាករថ្មី
Fenerbahce
Fenerbahce នឹងត្រូវបង់ប្រាក់ចំនួន 115,000 អឺរ៉ូដល់សហព័ន្ធ បន្ទាប់ពីដើរចេញពីទីលាន