កម្ពុជា, ឡាវ, ព្រុយណេ និងទីម័រខាងកើតស្ពាយបង្វិចបទពិសោធត្រឡប់មកផ្ទះវិញ ខណៈ៧ប្រទេសទៀតនៅអាស៊ានឡើងវគ្គបន្ត

បាល់ទាត់ពិភពលោក៖ ការប្រកួតជម្រុះជុំទី១ នៃFIFA World Cup 2026 និង AFC Asian Cup Saudi Arabia 2027 ត្រូវបានបញ្ចប់កាលពីថ្ងៃអង្គារទី១៧តុលាហើយ។

គួរឱ្យសោកស្ដាយណាស់ ក្រុមជម្រើសជាតិគោព្រៃកម្ពុជាបានត្រឹមតែស្ពាយបង្វិចបទពិសោធជូនជាតិសាជាថ្មី ក្រោយបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិប៉ាគីស្ថាន១-0។

ជាមួយគ្នានោះ ក្រុមជម្រើសជាតិកម្ពុជា បានដឹកដៃឡាវ, ប្រ៊ុយណេ និងទីម័រខាងកើត ត្រឡប់មកមាតុភូមិវិញ ទន្ទឹមនឹងបងប្អូនអាស៊ីអាគ្នេយ៍៧ប្រទេសផ្សេងទៀត ដែលរួមមាន៖ ឥណ្ឌូណេស៊ី, ថៃ, វៀតណាម, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន និងសិង្ហបុរី កក់កៅអីទៅវគ្គបន្ទាប់…។

តាមរយៈលទ្ធផលប្រកួតជម្រុះទាំងពីរជើង(ក្នុង និងក្រៅដី) កម្ពុជា, ឡាវ, ប្រ៊ុយណេ និងទីម័រខាងកើត បានហាលអាវសម្ងួតញើសមកផ្ទះរៀងៗខ្លួនវិញ។

ពិតណាស់ កម្ពុជាបរាជ័យក្រោមថ្វីជើងប៉ាគីស្ថាន ដោយលទ្ធផលនៃការការប្រកួតជើងទី១ គឺ០ស្មើ ប៉ុន្តែជម្រុះជើងទី២ កម្ពុជាបានចាញ់ប៉ាគីស្ថាន១-០ ខណៈក្រុមជម្រើសជាតិឡាវត្រូវបានបំបាក់ដោយក្រុមជម្រើជាតិនេប៉ាល់នៅជើងទីពីរ ១-០ដូចគ្នា

បន្ទាប់ពីការប្រកួតជើងទី១ ទទួលបានលទ្ធផល១ស្មើ សរុបទាំងពីរជើង ក្រុមឡាវចាញ់នេប៉ាល់ក្នុងលទ្ធផល១-២។អានព័ត៌មានកីឡាថ្មីៗ

រីឯប្រ៊ុយណេត្រូវបាន ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ទម្លាក់យ៉ាងអាម៉ាស់បំផុត ដោយរប្រកួតជើងទី១ ចាញ់ឥណ្ឌូណេស៊ី៦-០ និងជើងទី២, ចាញ់ ៦-០ ទៀត សរុបទាំងពីរជើង គឺ១២ទល់នឹង០ឯណោះ។

ចំណែកឯក្រុមទីម័រខាងកើត បានបរាជ័យក្រោយថ្វីជើងក្រុមចិនតៃវ៉ាន់ ដោយលទ្ធផលនៃការប្រកួតជើងទី១ ចាញ់តែវ៉ាន់៤-០ និងជើងទី២, ចាញ់ ៣-0 ទៀត សរុបទាំងពីរជើង ៧-០។

ข่าวล่าสุด Last News

esports
របៀបដែល esports អាចជាឧបករណ៍ដ៏មានតម្លៃសម្រាប់សុខភាពផ្លូវចិត្ត
Dutch team
សហព័ន្ធបាល់ទាត់ហូឡង់ព្យួរការងារអាជ្ញាកណ្ដាល Ian Smith អស់មួយជីវិត
David Moyes
David Moyes ថា “យើងលេងដើម្បី West Ham” មិនមែនដើម្បីជួយ Man City ឬ Arsenal នោះទេ
Manchester United
Van Persie ក្លាយជាគ្រូបង្វឹកជាន់ខ្ពស់ ជាលើកដំបូងនៅក្លឹប Eredivisie
Usyk and Fury
ផ្ទុះហើយ!! Usyk បានផ្តួល Fury និងក្លាយជាម្ចាស់ជើងឯកទម្ងន់ធ្ងន់បំផុតរបស់ពិភពលោក
KHMER BOXING
ធឿន ធារ៉ា ក្លាយជាអត្តលិក​ខ្មែរ​ដំបូងគេមានឈ្មោះក្នុងទស្សនាវដ្តី Forbes
Los Angeles Lakers
Los Angeles Lakers អាចជ្រើសរើស Bronny James នៅក្នុង NBA Draft
Allegri
Juventus បណ្ដេញ​គ្រូ​បង្វឹក​ Massimiliano Allegri ចេញពីក្លឹប