កៅអីគ្រូបង្គោលក្រុមវីសាខាអាចនឹងរង្គោះរង្គើ ក្រោយសមាជិកក្រុមបន្តបរាជ័យ៣ប្រកួតជាប់ៗគ្នា

អ្នកគាំទ្រក្រុមវិសាខា បានសម្តែងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីក្រុមទទួលរងបរាជ័យក្រោមថ្វីជើងរបស់ក្រុមព្រះខ័នរាជស្វាយរៀង 0-១ នៅឯកីឡាដ្ឋានព្រីនស៍ កាលពីថ្ងៃទី២៤កញ្ញា ឆ្នាំ២០២៣។

លទ្ធផលអវិជ្ជមាននេះ បានធ្វើឱ្យអ្នកគាំទ្រក្រុមវិសាខាជាច្រើននាក់ប្រតិកម្មខ្លាំងទៅលើការដឹកនាំក្រុមរបស់គ្រូបង្វឹកលោក ស៊ីម៉ុន ម័កមេនីមី ដែលបន្តបរាជ័យ៣ប្រកួតជាប់ៗគ្នា…។

ក្រោមការដឹកនាំរបស់លោក ស៊ីម៉ុន ម័កមេនីមី ៣ប្រកួតចុងក្រោយរបស់ក្រុមវិសាខា មិនទទួលបានលទ្ធផលគាប់ប្រសើរនោះឡើយ ពោលគឺប្រកួតតទល់នឹងក្រុមបឹងកេត ភ្នំពេញក្រោន និងស្វាយរៀង គឺមិនអាចយកជ័យជម្នះបានទ្បើយ

ខណៈអ្នកគាំទ្រមើលឃើញថា លទ្ធភាពដឹកនាំរបស់លោកស៊ីម៉ុន ម័កមេនីមី អាចយកឈ្នះលើក្រុមដែលមានកម្រិតនៃការលេងទាបជាងខ្លួនដាច់ដូចជា៖ ក្រុម គិរីវង្សសុខសែនជ័យ អាយអេសអាយ និងក្រុមណាហ្គាវ៉ើលដ៏

ប៉ុន្តែបើក្រុមដែលមានសមត្ថភាពប្រហាក់ប្រហែល គឺលោក ស៊ីម៉ុន ម័កមេនីមី ដឹកនាំបានយ៉ាងច្រើនត្រឹមស្មើ ឬបរាជ័យតែប៉ុណ្ណោះ គិតត្រឹមសប្តាហ៍ទី៦នៃក្របខណ្ឌលីគកំពូលកម្ពុជា នារដូវកាល ២០២៣-២៤នេះ។

បុរសសញ្ជាតិស្កុតឡេនវ័យ៤៥ឆ្នាំខាងលើនេះ បានចូលមកកាន់តំណែងជាគ្រូបង្វឹករបស់ក្រុមវិសាខា កាលពីដើមខែមករា ឆ្នាំ២០២៣ មកម្ល៉េះ។

ប៉ុន្តែក្រោមការដឹកនាំរបស់លោកបានរបូតអស់ពានរង្វាន់ League Cup និងSuper Cup ឆ្នាំ២០២៣។អានព័ត៌មានកីឡាថ្មីៗ

ข่าวล่าสุด Last News

Esports brings Cambodia
Esports ការរីកចម្រើនរវាងប្រទេសកម្ពុជា និង ហ្វីលីពីន សំរាប់ហ្គេម Mobile Legends
Joe Hart
Joe Hart របស់ Celtic ថ្លែងអំណរគុណដល់អ្នកគាំទ្រក្លឹបក្នុងការប្រកួតចុងក្រោយ
Manchester City
អបអរសាទ !! Manchester City ឈ្នះពាន Premier League ឆ្នាំ 2023/24
Carlos Tevez
Carlos Tevez បានសម្រេចចិត្តលាលែងពីដំណែងគ្រូបង្វឹកក្រុម Independiente
Murphy and Barboza
Murphy បានផ្តួល Barboza ក្នុងការប្រកួត UFC Fight Night 241
KHMER BOXING
ឃើញកីឡាករគុនខ្មែរពីរនាក់បរាជ័យនៅទឹកដីអូស្ត្រាលីលោកគ្រូ អេ ភូថង នៅមិនសុខស្នើរសុំថ្នាក់លើឲ្យធ្វើរឿងមួយនេះជាបន្ទាន់
Dallas
Dallas ប្រមូលផ្តុំគ្នាលើ Thunder ដើម្បីធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រ NBA Western
Paolo Montero
គ្រូបង្វឹក U19 របស់ Juventus កាន់កាប់តំណែង Allegri បណ្ដោះអាសន្ន