ធឿន ធារ៉ា ក្រោយបង្ហាញភាពខ្លាំងលើគុនឃីកបុកស៊ីង ពេលនេះចិនបានគាស់កកាយអស់ពីស្ដុកត្រៀមដើម្បីទប់ទល់

គុនខ្មែរ​៖ ក្រោយអ្នកលេងពូថៅដៃ ធឿន ធារ៉ា ផ្ដួលជើងខ្លាំងចិនដែលមានជំនាញគុនឃីកបុកស៊ីង ឱ្យបោះបង់ការប្រកួតនៅទឹកទី២កាលពីរាត្រីថ្ងៃទី២៥មេសា ឆ្នាំ២០២៤ ពេលនេះ ចិនបានគាស់កកាយរកជើងខ្លាំងរបស់ខ្លួនដើម្បីត្រៀមទប់ទល់ជាមួយហើយ។

លោក​ គឹម ស្រ៊ុនកុសល ហៅថមមី គីម ប្រធាន MasFight Cambodia មានប្រសាសន៍ឱ្យដឹងថា នៅថ្ងៃអង្គារ៌ទី១៤ឧសាភា ឆ្នាំ២០២៤ខាងមុខនេះ ព្រឹត្តិការណ៍គុនខ្មែរ-វូលីនហ្វឹង ថោននឹងលេងឈុតធំតែម្ដង ដោយប្រមូលផ្ដុំទៅដោយកំពូលអ្នកប្រយុទ្ធគុនខ្មែរជាច្រើនរូប​ ក្នុងនោះក៏មានវត្តមានវត្តមាន អ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា ដែលរូបគេកំពុងរង់ចាំទទួលស្វាគមន៍អ្នកលេងក្បាច់គុនកុងហ្វូចិនមួយក្រុមធំ ដែលនឹងមកជួបកីឡាករកម្ពុជា ទាំងលក្ខណៈប្រកួតគុនខ្មែរ និងឃីកបុកស៊ីង ពោលគឺការប្រកួតនេះមានដល់ទៅ១០គូរឯណោះ ខណៈលោកថមមី ទម្លាយថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រគុនខ្មែរ ដែលមានការប្រកួតទ្រង់ទ្រាយធំរវាងកីឡាករចិន និងកម្ពុជា។

សម្រាប់ការប្រកួតខាងមុខនេះដែរ អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំមើលថា តើកីឡាករចិនរូបណាដែលមានសមត្ថភាពសក្ដិសមតតាំងជាមួយកណ្ដាប់ដៃ និងផ្លែកែងដ៏មុធស្រួចរបស់អ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា ខណៈភាគីខាងចិនញញើតនឹងអាវុធសម្លាប់របស់អ្នកលេងពូថៅដៃបំផុត គឺកែងឆាបមានល្បឿនលឿនដូចផ្លេកបន្ទោ។

យ៉ាងណា មហាជនកំពុងព្រួយបារម្ភលើកីឡាករកម្ពុជា១រូប ដែលកំពុងសម្រាកពីរបួសស្រាំឆ្អឹងម្រាមដៃ គឺ កីឡាករ ម៉ឺន មេឃា ដែលកំពុងសម្រាកព្យាបាលនៅឡើយព័ត៌មានកីឡាថ្មីៗប្រចាំថ្ងៃ

សម្រាប់ព្រឹត្តិការណ៍ គុនខ្មែរ-វូលីនហ្វឹង គឺជាការបង្ហាញក្បាច់គុនពីរក្នុងពេលតែមួយ ដោយ គុនខ្មែរ Kun Khmer គឺជាសិល្បៈក្បាច់គុនបុរាណមួយបែបដែលដូនតាខ្មែរបង្កើតឡើង មានអាយុកាលវ័យចំណាស់រហូតដល់ទៅជាង១ពាន់ឆ្នាំ និងបានរីកសាយភាពពេញតំបន់ភូមិភាគអាសុីគ្នេយ៍ រហូតប្រទេសក្បែរខាងកម្ពុជាមួយបានកាឡៃថាជារបស់ខ្លួន ទាំងដែលគ្មានឯកសារបញ្ជាក់ច្បាស់លាស់។

ข่าวล่าสุด Last News

esports
របៀបដែល esports អាចជាឧបករណ៍ដ៏មានតម្លៃសម្រាប់សុខភាពផ្លូវចិត្ត
Dutch team
សហព័ន្ធបាល់ទាត់ហូឡង់ព្យួរការងារអាជ្ញាកណ្ដាល Ian Smith អស់មួយជីវិត
David Moyes
David Moyes ថា “យើងលេងដើម្បី West Ham” មិនមែនដើម្បីជួយ Man City ឬ Arsenal នោះទេ
Manchester United
Van Persie ក្លាយជាគ្រូបង្វឹកជាន់ខ្ពស់ ជាលើកដំបូងនៅក្លឹប Eredivisie
Usyk and Fury
ផ្ទុះហើយ!! Usyk បានផ្តួល Fury និងក្លាយជាម្ចាស់ជើងឯកទម្ងន់ធ្ងន់បំផុតរបស់ពិភពលោក
KHMER BOXING
ធឿន ធារ៉ា ក្លាយជាអត្តលិក​ខ្មែរ​ដំបូងគេមានឈ្មោះក្នុងទស្សនាវដ្តី Forbes
Los Angeles Lakers
Los Angeles Lakers អាចជ្រើសរើស Bronny James នៅក្នុង NBA Draft
Allegri
Juventus បណ្ដេញ​គ្រូ​បង្វឹក​ Massimiliano Allegri ចេញពីក្លឹប