ម្ចាស់ខ្សែក្រវាត់ពិភពលោក Barboza រក្សាកំណត់ត្រាមិនចាញ់ជាង១ទសវត្ស

កីឡាករ Arnold Barboza Jr កំពុងកាន់កំណត់ត្រាមិនទាន់ចាញ់រយៈពេល១១ឆ្នាំហើយ បន្ទាប់​ពី​​ការប្រកួតចុងក្រោយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បន្ដការពារខ្សែក្រវាត់ពិភព​លោក​ WBO របស់ខ្លួន​បាន​ជោគជ័យ​ទៀត។

កីឡាករ Arnold Barboza ​ដែល​​កើត​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩១ កំពុង​គ្រប់​គ្រង​ខ្សែក្រវាត់ពិភពលោក​២ខ្សែ។

លោក​បានចាប់ផ្តើមអាជីព​ប្រដាល់សកលទម្ងន់មធ្យម កាល​ពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣។

ពេលនោះ លោក​បានឈ្នះកីឡាករ Gustavo Lopez ដោយពិន្ទុ​ឯកច្ឆ័ន្ទ នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋ​អាមេរិក។

បន្ទាប់ពីបង្កើតកំណត់ត្រាឈ្នះ១៩លើកជាប់គ្នា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ Barboza ទទួលបាន​ឱកាស​ប្រកួតដណ្ដើម​ខ្សែក្រវាត់លើកដំបូងអានព័ត៌មានកីឡាថ្មីៗ

ពេលនោះ​លោក​យកឈ្នះកីឡាករ Manuel Lopez ដោយ​ពិន្ទុ​ ដើម្បី​ក្លាយជាម្ចាស់ខ្សែក្រវាត់ WBC-NABF Junior light welterweight សម្រាប់​ការ​តស៊ូ​គ្នា​១០​ទឹក​ នៅសង្វៀន​ American Bank Center ក្នុងរដ្ឋ​តិចសាស។

ឆ្នាំ២០១៩ កីឡាករ Arnold បានប្រកួតការពារខ្សែក្រវាត់ WBC-NABF Junior light welterweight ​ជោគជ័យ​២លើក។

ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ កីឡាករ Barboza បានផ្ដួលកីឡាករ Mike Alvarado ត្រឹមទឹកទី៣ និង​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ​ផ្ដួលកីឡាករ William Silva​ នៅទឹកទី៥ សម្រាប់​ការពារខ្សែក្រវាត់។

ข่าวล่าสุด Last News

esports
របៀបដែល esports អាចជាឧបករណ៍ដ៏មានតម្លៃសម្រាប់សុខភាពផ្លូវចិត្ត
Dutch team
សហព័ន្ធបាល់ទាត់ហូឡង់ព្យួរការងារអាជ្ញាកណ្ដាល Ian Smith អស់មួយជីវិត
David Moyes
David Moyes ថា “យើងលេងដើម្បី West Ham” មិនមែនដើម្បីជួយ Man City ឬ Arsenal នោះទេ
Manchester United
Van Persie ក្លាយជាគ្រូបង្វឹកជាន់ខ្ពស់ ជាលើកដំបូងនៅក្លឹប Eredivisie
Usyk and Fury
ផ្ទុះហើយ!! Usyk បានផ្តួល Fury និងក្លាយជាម្ចាស់ជើងឯកទម្ងន់ធ្ងន់បំផុតរបស់ពិភពលោក
KHMER BOXING
ធឿន ធារ៉ា ក្លាយជាអត្តលិក​ខ្មែរ​ដំបូងគេមានឈ្មោះក្នុងទស្សនាវដ្តី Forbes
Los Angeles Lakers
Los Angeles Lakers អាចជ្រើសរើស Bronny James នៅក្នុង NBA Draft
Allegri
Juventus បណ្ដេញ​គ្រូ​បង្វឹក​ Massimiliano Allegri ចេញពីក្លឹប