កីឡាវិសាខាធ្វើការធ្ងន់៣ប្រកួតបន្ទាប់ បើលទ្ធផលមិនល្អអាចធ្លាក់ពី Top 4

ក្លិប​បាល់ទាត់​វិសាខា​​អាច​នឹង​ធ្លាក់​ពី​តំបន់​កំពូល​ទាំង​៤ (Top 4) ប្រសិន​បើ​ធ្វើ​មិន​បាន​ល្អ​សម្រាប់​​៣​ប្រកួត​​បន្ទាប់​​ ជើង​ឯក​​ខេមបូឌានព្រីមៀរលីគ​ រដូវ​កាល​២០២៣-២៤ នៅ​ពេល​ជួប​សុទ្ធ​តែ​ក្រុម​ខ្លាំង។

បន្ទាប់​ពី​ចែក​ផ្លូវ​គ្នា​ជា​មួយ​គ្រូ​បង្វឹក​សញ្ជាតិស្កុកឡែនលោក Simon McMenemy កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៣ និង​ត្រូវ​បាន​តែង​តាំង​លោក មាស ចាន់ណា ជំនួស កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២៣ ព្រម​ទាំង​បាន​បញ្ចេញ​កីឡាករ​ខ្លះ និង​នាំ​ចូល​សមាជិក​ថ្មី ក៏​វិសាខា​នៅ​តែ​ធ្វើ​មិន​សូវ​បាន​ល្អ​ដដែល។

ឆ្លង​កាត់២១​ប្រកួត​កន្លង​ទៅ វិសាខា រក​បាន​៣៥​ពិន្ទុ​ កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តារាង បន្ទាប់​ពី​​ទទួល​បាន​ជ័យជម្នះ​១១​លើក ស្មើ​២ និង​ចាញ់​៨អានព័ត៌មានកីឡាថ្មីៗ

កាល​ពី​សប្តាហ៍​ទី​២១ វិសាខា បាន​បាត់​បង់​៣​ពិន្ទុ​នៅ​​ក្នុង​​​ដី​របស់​ខ្លួន​ បន្ទាប់​ពី​​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​សមាជិក​លីគ​ថ្មី​គឺ អាយអេយអាយ ដង្កោសែន​ជ័យ ដោយ​លទ្ធផល ១-៣។

៣​ប្រកួត​បន្ទាប់​រឹត​តែ​ធ្វើ​ការ​ធ្ងន់​​នៅ​ពេល​ជួប បឹងកេត ក្នុង​សប្តាហ៍​ទី​២២ នា​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​, នៅ​សប្តាហ៍​ទី២៣ បើក​ទ្វារ​ផ្ទះ​របស់​ខ្លួន​ទទួល​ក្រុម​លេខ​២​ ភ្នំពេញក្រោន ​ថ្ងៃ​ទី​៣ ខែ​មីនា និង​បន្ត​បើក​ទ្វារ​​ផ្ទះ​របស់​ខ្លួន​ទទួល​ក្រុម​​​កំពូល​តារាង ព្រះ​ខ័ន​រាជ​ស្វាយរៀង ​​ថ្ងៃ​ទី​១០ ខែ​មីនា សម្រាប់​សប្តាហ៍​ទី​២៤។

ប្រសិន​បើ​​៣​ប្រកួត​បន្ទាប់​នេះ វិសាខា ធ្វើ​មិន​បាន​ល្អ នោះ​​អាច​នឹង​ធ្លាក់​ចេញ​ពី​តំបន់​កំពូល​​តារាង​ទាំង​៤។

ស្រប​ពេល ​បឹងកេត និង​​ អាយ​អេសអាយ ដង្កោសែនជ័យ កំពុង​មាន​៣១​ពិន្ទុ​ដូច​គ្នា​តាមក្រោយ​វិសាខា​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ។

ពួក​គេ​អាច​នឹង​ឡើង​ទៅ​កាន់​តំបន់​ Top 4 ប្រសិន​បើ​ពួក​គេ​ធ្វើ​បាន​ល្អ ហើយ​វិសាខា​ធ្វើ​មិន​បាន​ល្អ។

ក្រោយ​​ជួប​ក្រុម​ខ្លាំង​ទាំង​៣​ខាង​លើ​ វិសាខា នឹង​មិន​សូវ​ធ្វើ​ការ​ធ្ងន់​ប៉ុន្មាន​ទេ​សម្រាប់​៣​ប្រកួត​ចុង​ក្រោយ​។

ពួកគេ​ត្រូវ​​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រសួង​ការពារ​ជាតិ នៅ​ស្តាត​ចាស់​ ថ្ងៃ​ទី​៣១ ខែ​មីនា សម្រាប់​សប្តាហ៍​ទី​២៥ និង​​ទទួល​អង្គរថាយហ្គឺរ ថ្ងៃ​ទី​៦ ខែ​មេសា សម្រាប់​សប្តាហ៍​ទី​២៦ ហើយ​​សប្តាហ៍​ចុង​ក្រោយ​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ខេត្ត​​ព្រៃវែង នៅថ្ងៃ​ទី​២១ ខែ​មេសា។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ចប់​ជុំ​ទី​៣ ស្មើ​​នឹង​​២៧​សប្តាហ៍​ ក្រុម​កំពូល​តារាង​​៤​នឹង​​បន្ត​ប្រកួត​​សន្សំ​ពិន្ទុ​​ទៀត​ដើម្បី​​ស្វែង​រក​ជើង​ឯក ខណៈ​ក្រុម​ចំណាត់​ថ្នាក់​លេខ​៥​ដល់​១០​អស់​ឱកាស​ប្រជែង​ជើង​ឯក។

តារាង​ពិន្ទុ​គិត​ត្រឹម​សប្តាហ៍ទី២១

1-ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​​៥៣​ពិន្ទុ (ឈ្នះ​១៧ ស្មើ២ ចាញ់​២)
2-ភ្នំពេញ​ក្រោន មាន​៤៨​ពិន្ទុ (ឈ្នះ​១៥ ស្មើ​៣ ចាញ់​៣)
3-វិសាខា មាន​​៣៥​ពិន្ទុ (ឈ្នះ​១១ ស្មើ​២ ចាញ់​៨)
4-បឹងកេត មាន​៣១​ពិន្ទុ (ឈ្នះ​​៨ ស្មើ​៧ ចាញ់​៦)
5-អាយអេសអាយ ដង្កោសែនជ័យ មាន​៣១​ពិន្ទុ (ឈ្នះ​​៩ ​ស្មើ​៤ ​ចាញ់​៨)
6-ក្រសួង​ការពារជាតុ មាន​២៤​ពិន្ទុ (ឈ្នះ៧ ស្មើ​៣ ចាញ់១១)
7-ណាហ្គាវើលដ៍ មាន​២៣​ពិន្ទុ (ឈ្នះ​៥ ស្មើ​៨ ចាញ់​៨)
8-ព្រៃវែង មាន​២០​ពិន្ទុ (ឈ្នះ​៥ ស្មើ​៥ ចាញ់​១១)
9-អង្គរថាយហ្គឺរ មាន​១៥​ពិន្ទុ (ឈ្នះ​៤ ស្មើ​៣ ចាញ់​​១៤)
10-គិរីវង់សុខសែន​ជ័យ មាន​១៤​ពិន្ទុ (ឈ្នះ​៣ ស្មើ​៥ ចាញ់​១៣)

ข่าวล่าสุด Last News

Chelsea-injury
Chelsea ត្រូវប្រកួតទល់និង Everton ក្នុងក្របខ័ណ្ឌ Premier League ជាមួយនិងបញ្ហារបួសកីឡាករ
Kevin-De-Bruyne
អវត្តមាន De Bruyne ក្នុងការប្រកួតរវាង Man City ជាមួយ Real Madrid ដោយសារការពុលអាហារ
Mainoo
កីឡាករ Kobbie Mainoo របស់ Man Utd និយាយថាគាត់រៀនសូត្រច្រើនពី Casemiro
Sean-Dyche
Sean Dyche បានជំរុញឱ្យ Everton "ប្រឹងរួមគ្នា" បន្ទាប់ពីការកាត់ពិន្ទុជាលើកទីពីរក្នុងរដូវកាលនេះ
FIFA-ban-Tanzanian
ក្រុមជើងឯកលីគកំពូលតង់ហ្សានី យុវជនអាហ្វ្រិក (ហៅម្យ៉ាងទៀតថា យ៉ានហ្គា) ត្រូវបានហាមមិនឱ្យចុះហត្ថលេខាលើកីឡាករថ្មី
Fenerbahce
Fenerbahce នឹងត្រូវបង់ប្រាក់ចំនួន 115,000 អឺរ៉ូដល់សហព័ន្ធ បន្ទាប់ពីដើរចេញពីទីលាន
ONIC-PH-excited-instead-of-MPL-PH
ONIC PH រំភើបជំនួស MPL PH រដូវកាលទី 13 សប្តាហ៍ទី 4 វគ្គជម្រុះ អេកូ និង AP Bren
Tyson-Fury
Tyson Fury បានសារភាពថាគាត់ត្រូវបានលើកទឹកចិត្តដោយប្រាក់ចំណេញផ្នែកហិរញ្ញវត្ថុតែប៉ុណ្ណោះ